ថ្ងៃអង្គារ៍ ទី២៣ ខែមករា ឆ្នាំ២០១៨
MRK
សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវ​បាន​ជ្រើសតាំង​ជា «​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ពិភពលោក​»
Tue,19 December 2017 (Time 11:27 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 36នាក់)

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៧ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ជ្រើសតាំង សម្តេច​ជា​«​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ពិភពលោក សម្រាប់​វិស័យ​ទេសចរណ៍ និង​គោលដៅ​នៃ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព «Global Ambassador for Tourism and Sustainable Development Goals» ដែល​ផ្តល់​ដោយ​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប​។ ពិធី​នេះ​គឺ​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​សាស្ត្រាចារ្យ​បណ្ឌិត អាន​តុ​ន កា​រ៉ា​ហ្គា (Anton Caragea) ប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប ព្រមទាំង​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា ជា​ច្រើន​រូប​ទៀត​ផង​ដែរ​។ ជាមួយ​នោះ​ដែរ ក៏​មានការ​ផ្តល់​ជ័យ​លា​ភី​ជូន​រាជធានី​ភ្នំពេញ​ជា «​រាជធានី​នៃ​វប្បធម៌ និង​ទេសចរណ៍​ពិភពលោក​» «World Capital of Culture and Tourism» ពី​សំណាក់​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជក្ម​អឺរ៉ុប​។

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
15 នាក់
ម្សិលមិញ :
21 នាក់
សប្តាហ៍នេះ :
159 នាក់
ខែនេះ :
659 នាក់
3 ខែនេះ :
829 នាក់
សរុប :
829 នាក់